Keila News in Cambodia

{វីដេអូ} ជម្លោះហឹង្សា នៅលើទីលានរវាង ក្លឹបអាជីពធំៗ២ របស់កម្ពុជា កំពុងក្លាយជា ប្រធានបទក្តៅ!

បាល់ទាត់៖ វាសឹងតែជារឿងដែលកម្រនឹងបានឃើញ នៅក្នុងវិស័យបាល់ទាត់របស់ប្រទេសកម្ពុជា ដែលមានការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំ ក្នុងអំឡុងពេលប្រកួតបាល់ទាត់រវាងក្លឹបអាជីពធំៗ២ក្នុងប្រទេសកម្ពុជា។

វីដេអូដែលត្រូវបានចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គម គឺបង្ហាញអំពីជម្លោះដែលបង្កឲ្យមានការប៉ះទង្គិចនេះ ដែលបានកើតឡើងនៅក្នុងការប្រកួតរវាងក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបក្រសួងការពារជាតិ កាលពីពេលថ្មីៗនេះ។ ក្នុងនោះដែរយើងអាចមើលឃើញថា ដើមហេតុដំបូងគឺផ្តើមចេញពីការឈូសដណ្តើមបាល់គ្នារវាងកីឡាករ ណុប តុលា របស់ព្រះខ័នរាជស្វាយរៀង និងខ្សែប្រយុទ្ធរបស់ក្រសួងការពារជាតិ គឺកីឡាករ Yudai។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញអំពីការប្រវាយប្រតប់គ្នា រវាងកីឡាករនិងកីឡាករ រហូតឈានដល់រវាងបុគ្គលិកនៃក្លឹបទាំង២ផងដែរ។

ជាលទ្ធផលកីឡាករទាំងសងខាងសុទ្ធតែទទួលបានកាតក្រហម ក៏ប៉ុន្តែកីឡាករខ្សែប្រយុទ្ធរបស់ក្រសួងការពារជាតិ គឺត្រូវខ្លាំងជាងគេ រហូតដល់ថ្នាក់រងរបួសត្រង់ត្រចៀកខាងឆ្វេង បែកមាត់ និងមានស្នាមរបួសនៅលើរាងកាយជាច្រើនផងដែរ។

ទោះយ៉ាងណាក៏ដោយ សកម្មភាពមួយនេះបានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រកម្ពុជា ដោយពួកគេចាត់ទុកថា នេះគឺជាអំពើមិនសមរម្យខ្លាំងមែនទែន ដែលបង្កឲ្យមានផលប៉ះពាល់អាក្រក់ដល់វិស័យបាល់ទាត់របស់កម្ពុជា ដែលកំពុងរីកចម្រើន៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Via សុជាតិ
You might also like

Leave A Reply

Your email address will not be published.