Keila News in Cambodia

ទស្សនាវីដេអូ Rashford អូសបាល់ពីពាក់កណ្ដាលតារាង ដាច់ខែ្សការពារ២នាក់ រួចស៊ុតចូលទីយ៉ាងអស្ចារ្យ យប់មិញ

ខែ្សប្រយុទ្ធ Marcus Rashford កំពុងស្ថិតក្នុងទម្រង់លេងមួយដ៏ល្អបំផុតក្នុងអាជីពរបស់គេ ដោយកាលពីយប់មិញរូបគេបានស៊ុតបញ្ចូលទី១គ្រាប់ទៀត ប៉ុន្ដែការស៊ុតនោះគឺអូសតាំងពីពាក់កណ្ដាលតារាង និងទាញដាច់ខែ្សការពារ២នាក់ ថែមទៀតផង។

កីឡាករវ័យ២៥ឆ្នាំនេះ បានអូសតាំងពីក្នុងតំបន់របស់ Man Utd និងអូសជ្រែកខែ្សការពារបានដល់ទៅ២នាក់ មុននិងស៊ុតបញ្ចូលទីជើងឆ្វេងដែលជាគ្រាប់បើកឆាកទៅលើ Nottingham Forest ខណៈ១គ្រាប់របស់ Weghorst និង Bruno Fernandes ជួយបិសាចក្រហម យកឈ្នះនៅជើងទី១ ពានរង្វាន់ Carabao Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៣-០។

ជាមួយនឹង១គ្រាប់នេះដែរ បានធើ្វឲ្យ Rashford ក្លាយជាកីឡាករ Man Utd ដំបូងគេដែលស៊ុត៥គ្រាប់+ ក្នុងយុទ្ធនាការ League Cup ក្នុងមួយរដូវកាល ចាប់តាំងពី Carlos Tevez ធើ្វបានដូចគ្នាកាលពីរដូវកាល ២០០៨-២០០៩៕

ដោយ៖ KEILA News

You might also like

Leave A Reply

Your email address will not be published.