Mbappe បង្កើតកំណត់ត្រាមួយជាប្រវត្ដិសាស្រ្ដ ក្រោយស៊ុតឲ្យបារាំង ឈ្នះយប់មិញ
ខែ្សប្រយុទ្ធឆ្នើម Kylian Mbappe បានក្លាយជាកីឡាករជនជាតិបារាំងដំបូងគេ ស៊ុតច្រើនបំផុតប្រចាំឆ្នាំ ពោលស៊ុតបានចំនួន ៥៤គ្រាប់ ទាំងក្នុងក្លឹប និងក្រុមជម្រើសជាតិ។
តារាឆ្នើមរបស់ក្រុម Paris Saint Germain នេះ ស៊ុត១គ្រាប់គត់ ក្នុងតង់ទី២ ជួយបារាំង ឈ្នះ ក្រិច ១-០ ក្នុងវគ្គសន្សំពិន្ទុពូល B ពានរង្វាន់ Euro ឆ្នាំ២០២៤ កាលពីយប់មិញនេះ។
លទ្ធផលនេះជួយឲ្យបារាំង ស្ថិតនៅកំពូលតារាងពូល B មាន ១២ពិន្ទុ លើសក្រុមចំណាត់ថ្នាក់លេខ២ ក្រិច ដល់ទៅ ៦ពិន្ទុ៕
ដោយ៖ KEILA News