Keila News in Cambodia

សាហាវ! Mitrovic ពិន័យកាតក្រហម រឿងរុញអាជ្ញាកណ្ដាលថៃ្ងមុន អាចប្រឈមនឹងការពិន័យធ្ងន់ជាងនេះទៀត

ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុម Fulham កីឡាករ Alexandar Mitrovic កំពុងប្រឈមនឹងការខកខានមិនបានជួយក្រុមរហូតដល់បញ្ចប់រដូវកាលនេះ។

កាលពីថៃ្ងអាទិត្យកន្លងទៅ ក្រុមដឹកនាំដោយលោក Marco Silva បានបរាជ័យទៅលើក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ៣-១ ក្នុងពានរង្វាន់ FA Cup វគ្គ៨ក្រុមចុងក្រោយ។

អ្វីដែលឡើងកម្ដៅខ្លាំងក្នុងការប្រកួតនោះ គឺក្រោយពី Willian យកដៃរារាំងបាល់ពីការស៊ុតរបស់ Sancho មិនឲ្យបញ្ចូលទី ខណៈក្រោយ VAR បានពិនិត្យ កីឡាករសញ្ជាតិប្រេស៊ីលត្រូវពិន័យកាតក្រហម។

មិនអស់ចិត្ដនឹងការពិន័យនោះ Marco Silva ក៏ត្រូវអាជ្ញាកណ្ដាលដកកាតក្រហមជូន ក្រោយទៅរករឿងមន្រ្ដីទី៤។

កាន់តែក្ដៅថែមទៀតនោះ គឺខែ្សប្រយុទ្ធ Alexandar Mitrovic បានទៅរុញអាជ្ញាកណ្ដាល ដែលធើ្វឲ្យគេក៏ទទួលបានកាតក្រហមផងដែរ។

ការពិន័យកាតក្រហមតែម្ដងនោះ ធើ្វឲ្យពួកគេទាំង៣ខាងលើ អវត្ដមាន ៣ប្រកួត តែ Mitrovic អាចនឹងខុសគេ ព្រោះបើយោងតាម The Times ពេលនេះ បានឲ្យដឹងថា រូបគេកំពុងប្រឈមត្រូវពិន័យរហូតដល់បញ្ចប់រដូវកាលនេះតែម្ដង។

ប្រធានសមាគមន៍អាជ្ញាកណ្ដាល លោក Paul Field បានជម្រុញឲ្យមានការពិន័យដល់រូបគេចំនួនដល់ទៅ ១០ប្រកួត ដែលមានន័យថា Mitrovic អាចនឹងមិនបានលេងឲ្យ Fulham រហូតដល់ចប់រដូវកាលតែម្ដង។

មានតែរង់ចាំមើលទាំងអស់គ្នាថាតើ Mitrovic នឹងទទួលការពិន័យ ១០ប្រកួត ឬត្រឹម ៣ប្រកួត?

ប្រភព៖ Sportbibble

You might also like

Leave A Reply

Your email address will not be published.