Keila News in Cambodia

សូម្បីពាន Conference League ក៏ Juventus មិនបានលេងផង រដូវកាលខាងមុខនេះ

ក្លឹបសេះបង្កង់ Juventus នឹងមិនលេងក្នុងពានរង្វាន់ណាមួយឡើងនៃពានរង្វាន់អឺរ៉ុប សម្រាប់រដូវកាល ២០២៣-២០២៤ ខាងមុខនេះ ក្រោយមានបញ្ហាជុំវិញហរិញ្ញវត្ថុ, នេះបើយោងតាមបណ្ដាសារព័ត៌មានអន្ដរជាតិធំៗបានចុះផ្សាយ។

ក្លឹបយក្សរបស់អ៊ីតាលីនេះ ត្រូវបានក្លាយជាគោលដៅនៃការស៊ើបអង្កេតជុំវិញរឿងការកំណត់លទ្ធផលការប្រកួតទុកមុន និងការរៀបចំផ្សេងៗ ដោយជាក់ស្ដែងកាលពីឆ្នាំ២០០៦ ពួកគេត្រូវបានកាត់ ១០ពិន្ទុ ខណៈកាលពីរដូវកាលមុនកន្លងទៅ ពួកគេក៏ត្រូវបានកាត់ ១០ពិន្ទុដូចគ្នា។

ការកាត់ពិន្ទុបែបនេះ បានធើ្វឲ្យ Juventus បញ្ចប់ចំណាត់ថ្នាក់លេខ៧ ក្នុងតារាងលីគកំពូលអ៊ីតាលី និងបានត្រឹមលេងក្នុងពានអឺរ៉ុបលំដាប់ទី៣ UEFA Europa League តែប៉ុណ្ណោះ។

យ៉ាងណាក្ដី បើយោងតាម Corriere dello Sport ក្លឹបសេះបង្កង់នេះ បានឈានដល់កិច្ចព្រមព្រៀងជាមួយ UEFA ក្នុងការដកខ្លួនមិនលេងក្នុងពានរង្វាន់នេះ ដោយមិនចង់បំពានច្បាប់ផ្សេងៗទៀត ជៀសវាងការពិន័យកាន់តែខ្លាំងមកលើពួកគេ ហើយដាក់គោលដៅត្រលប់មកលេង Champions League វិញ នៅរដូវកាល ២០២៤-២០២៥៕

ប្រភព៖ Sportbibble

You might also like

Leave A Reply

Your email address will not be published.