Keila News in Cambodia

Leeds តែងតាំងជំនួយការរបស់ Ralf Rangnick កាលនៅដឹកនាំ Man Utd ឲ្យកាន់ការងារធំមួយក្នុងក្លឹប

Leeds United បានបញ្ជាក់ជាផ្លូវការថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងការយកអតីតជំនួយការគ្រូបង្វឹករបស់ Manchester United ជំនាន់លោក Ralf Rangnick គឺលោក Chris Armas មកធើ្វជាជំនួយការរបស់ក្លឹប។

លោក Jesse Marsch គ្រូបង្វឹករបស់ Leeds បាននិយាយពីការចូលរួមរបស់ Armas ថា៖ «ខ្ញុំពិតជារីករាក្នុងការស្វាគមន៍ Chris មកកាន់ Leeds United។ រូបគេនឹងក្លាយជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងជួរក្រុមគ្រូបង្វឹក»។

Armas វ័យ៥០ឆ្នាំ ក៏ធ្លាប់ធើ្វការងារជាជំនួយការរបស់លោក Marsch ដែរ អំឡុងពេលដឹកនាំ New York Red Bulls ពីឆ្នាំ២០១៥ ដល់២០១៨។

Chris Armas បានចូលរួមជាមួយ Ralf Rangnick ក្នុងជួយមន្រ្ដីគ្រូបង្វឹក កាលពីពាក់កណ្ដាលរដូវកាលមុន នៅក្លឹបបិសាចក្រហម Manchester United៕

ប្រភព៖ MSN

You might also like

Leave A Reply

Your email address will not be published.