Keila News in Cambodia

ទើបតែត្រូវ Spur ដេញ ស្រាប់តែឥលូវក្លឹបមួយនេះ ចាប់ផ្ដើមទាក់ទង Mourinho ឲ្យដឹកនាំបាត់

លោក Jose Mourinho ត្រូវបានក្រុម Celtic ធើ្វការទាក់ទងដើម្បីឲ្យរូបលោកមកដឹកនាំក្រុមរបស់ពួកគេ បន្ទាប់ពីរូបលោកត្រូវបាន Spur បណ្ដេញចេញកាលពីដើមសប្ដាហ៍កន្លងទៅ។

បុរសសញ្ជាតិព័រទុយហ្គាល់នេះ ត្រូវបានក្លឹបមាន់ខ្នាយមាស បណ្ដេញចេញពីតំណែងគ្រូបង្វឹកកាលពីថៃ្ងចន្ទ សប្ដាហ៍កន្លងទៅ ៦ថៃ្ងមុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Carabao Cup ទល់នឹង Manchester City។

Celtic ដែលជាក្លឹបស្ថិតក្នុងក្របខណ្ឌលីគកំពូលរបស់ប្រទេសស្កុតឡែន ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទងភ្នាក់ងាររបស់លោក Jose Mourinho អំពីលទ្ធភាពក្នុងការនាំយករូបលោកមកដឹកនាំក្រុម ក្រោយពីពួកគេត្រូវបាន Ranger ដណ្ដើមពានលីគរដូវកាលនេះ៕

ប្រភព៖ Sportbibble

You might also like

Leave A Reply

Your email address will not be published.