Keila News in Cambodia

មើលវីដេអូ ten Hag និយាយពីយុទ្ធសាស្រ្ដការលេងរបស់លោកហើយ ប្រិយមិត្ដ Man Utd ប្រាកដជារំភើបខ្លាំង

អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United កំពុងមានក្ដីរំភើប ក្រោយព័ត៌មានអំពីការតែងតាំងលោក Erik ten Hag ទៅជាគ្រូបង្វឹករបស់ក្លឹបបានក្លាយជាផ្លូវការកាលពីម្សិលមិញនេះ។

បុរសសញ្ជាតិហូឡង់នេះ ត្រូវបានក្លឹបធើ្វការប្រកាសជាផ្លូវការ ដោយនឹងឡើងទៅជំនួសលោក Ralf Rangnick នារដូវក្ដៅខាងមុខ ខណៈកុងត្រានឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៥ ដោយមានជម្រើសបន្ដ១ឆ្នាំទៀត។

Ten Hag ត្រូវបានថ្នាក់ដឹកនាំរបស់ United មានភ្ញាក់ផ្អើលទៅនឹងគម្រោងនៃការដឹកនាំរបស់លោករយៈវែង និងសប្បាយចិត្ដក៏ដូចជាពេញចិត្ដទៅនឹងការតាំងចិត្ដរបស់លោក ក្នុងការដឹកនាំក្លឹបដ៏ធំនេះ​ ឆ្ពោះទៅកាន់ទីដែលស័ក្កិសម។

យ៉ាងណាក្ដី វីដេអូមួយត្រូវបានអ្នកគាំទ្រយកមកផុសឡើងវិញ ដែលបញ្ជាក់ពីការវិភាគនិងសម្រាយនូវយុទ្ធសាស្រ្ដរបស់ Ten Hag អំឡុងពេលដែលលោកដឹកនាំ Ajax រកគ្រាប់បាល់ស៊ុតបញ្ចូលទីទល់នឹង PSV ដែលលោកបានរៀបរាប់យ៉ាងលំអិតក្នុងវីដេអូនោះ។

ចង់ដឹងថា ការវិភាគរបស់លោកយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Sportbibble

You might also like

Leave A Reply

Your email address will not be published.