Keila News in Cambodia

ចិត្តដាច់ណាស់! អតីតមិត្តរួមក្រុមជម្រើសជាតិរូបនេះ បដិសេធ Lionel Messi មិនចូលរួមជាមួយ Inter Miami

កីឡាករ Lionel Messi រំពឹងថារូបគេនឹងទទួលបានសមាជិកម្នាក់បន្ថែមទៀតចូលរួមជាមួយក្រុម Inter Miami ដោយម្នាក់នោះគឺជាអតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Marcos Rojo។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកីឡាករឈ្នះពាន Ballon d’Or ៨ ដង Lionel Messi ចូលរួមជាមួយក្រុម Inter Miami នោះ អតីតមិត្តរួមក្រុមរបស់រូបគេដូចជាកីឡាករ Sergio Busquets កីឡាករ Jordi Alba និងកីឡាករ Luis Suarez ក៏បានចូលរួមជាមួយនឹងក្រុម Inter Miami ផងដែរ។

កីឡាករ Marcos Rojo

យ៉ាងណាមិញ គេក៏រំពឹងដែរថាអតីតខ្សែការពារក្រុមបិសាចក្រហម Manchester United វ័យ ៣៣ ឆ្នាំកីឡាករ Marcos Rojo រូបនេះ អាចនឹងក្លាយជាជំនួយបន្ថែមក្នុងតំបន់ការពាររបស់ក្រុម Inter Miami ផងដែរ ប៉ុន្តែភាគីខាងសាមីខ្លួនផ្ទាល់ចង់បន្តលេងនៅប្រទេសកំណើតរបស់រូបគេចំនួន ១២ ខែទៀត មុនរៀបគម្រោងបន្ត។

កីឡាករ Marcos Rojo

បើយោងទៅតាមសារព័ត៌មាន TyC Sports បានឱ្យដឹងថា កីឡាករ Marcos Rojo ចង់លេងនៅក្រុម Boca Juniors រហូតដល់កុងត្រារបស់រូបគេបានបញ្ចប់ ដោយកីឡាករ Marcos Rojo ក៏បានបង្ហោះលើបណ្ដាញ Instagram របស់រូបគេដែរថា៖ “មួយឆ្នាំទៀតជាមួយអ្នកទាំងអស់គ្នា និងសង្ឃឹមថាឆ្នាំ២០២៤ ជាឆ្នាំដ៏ប្រសើរមួយសម្រាប់ពួកយើង (One more year together and may 2024 be much better for all of us.)”

 

យោងតាមការបង្ហោះលើបណ្ដាញសង្គម Instagram មួយនេះ គេក៏បានសន្មត់ថាកីឡាករ Marcos Rojo ចង់បន្តភារកិច្ចរបស់ខ្លួននៅឆ្នាំចុងក្រោយនៃកុងត្រារបស់រូបគេជាមួយនឹងក្លិបបាល់ទាត់ Boca Juniors។ ការសម្រេចចិត្តរបស់កីឡាករ Marcos Rojo នេះ នឹងធ្វើឱ្យកីឡាករ Lionel Messi រួមជាមួយក្លិបបាល់ទាត់ Inter Miami សម្លឹងរកមើលជម្រើសកីឡាករផ្សេងទៀត ដើម្បីពង្រឹងក្រុមរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ នេះ៕

កីឡាករ Lionel Messi

ប្រភព៖ TyC Sports

You might also like

Leave A Reply

Your email address will not be published.